តើយើងអាចលាយទទួលទានស្រាជាមួយទុរេនបានទេ?
ទុរេន ជាផ្លែឈើដែលមានការពេញនិយម និងចូលចិត្តជាខ្លាំង ប៉ុន្តែមានរឿងព្រេងមួយចំនួនដែលត្រូវបាននិយាយតៗគ្នាដែលនិយាយអំពីផ្លែនេះ។
មិនថាអ្នកត្រូវបានគេព្រមានមិនអោយមានការបរិភោគទុរេនរួមផ្សំជាមួយជាតិអាល់កុល ឬត្រូវបានគេប្រាប់ថាបើផឹកកូកាកូឡាជាមួយនឹងផ្លែទុរេននឹងបណ្តាលឱ្យស្លាប់ ប្រសិនបើអ្នកធំឡើងនៅប្រទេសម៉ាឡេស៊ី អ្នកប្រហែលជាធ្លាប់បានលឺច្រើន។
យើងកំពុងសិក្សាឱ្យបានជ្រៅទៅក្នុងរឿងនេះ ហើយដាក់ការចាប់អារម្មណ៍លើការអះអាងមិនច្បាស់លាស់មួយចំនួនជុំវិញផ្លែទុរេន។ តើទាំងនេះកើតចេញពីការបារម្ភពិតប្រាកដ ឬតើផ្លែឈើនេះមានភាពចម្រូងចម្រាស រវាងរឿងប្រឌិត និងការពិត?
ការបរិភោគទុរេនជាមួយអាល់កុលអាចសម្លាប់អ្នកបាន
![]() |
![]() |
ការយល់ឃើញដែលគេនិយមដឹងលឺនោះគឺ ការបរិភោគទុរេនជាមួយសារធាតុអាល់កុលអាចមណ្ដាលអោយស្លាប់បាន ខណៈពេលដែលវាត្រូវបាននិយាយថា សារធាតុស្ពាន់ធ័រខ្ពស់របស់ផ្លែឈើអាចនាំអោយមានរោគសញ្ញានៃការស្រវឹង ឥទ្ធិពលនៃការទទួលទានទុរេនជាមួយនឹងជាតិអាល់កុលពិតជាមិនខុសពីការទទួលទានតែផ្លែឈើនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារទាំងជាតិអាល់កុល និងទុរេនអាចបង្កើនសីតុណ្ហភាពរាងកាយ ការទទួលទានច្រើនពេកអាចបណ្តាលឱ្យក្រហាយទ្រូង និងហើមពោះ។ ការរួមបញ្ចូលគ្នានេះមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែអាចបណ្តាលឱ្យមានការមិនស្រួលមួយចំនួន។
កុំផឹកទឹកដោះគោជាមួយផ្លែទុរេន
![]() |
![]() |
រឿងដ៏ចាស់មានប្រជាប្រិយមួយ ជុំវិញផ្លែទុរេនអះអាងថា ការលាយផ្លែឈើជាមួយទឹកដោះគោអាចបង្កើនសម្ពាធឈាមឡើងខ្ពស់រហូតដល់គាំងបេះដូង។ នេះគឺជាទេវកថាដែលពួកយើងជាច្រើនបានធំឡើងជឿ។ គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយបង្ហាញថា ទឹកដោះគោ និងទុរេនជាកាតាលីករដែលនាំអោយគាំងបេះដូង ឬ ឈឺក្បាលនោះទេ។ ប្រសិនបើនេះជាការពិត យើងប្រហែលជាបានលឺពីប្រតិកម្មមិនល្អជាច្រើនទៀតចំពោះការ៉េមរសជាតិទុរេន។
ទុរេនសម្បូរទៅដោយកូឡេស្តេរ៉ុល
និយាយឱ្យខ្លី ទេ! ទុរេនមិនមានកូឡេស្តេរ៉ុលសូម្បីតែមួយមីលីក្រាម។ ផ្លែទុរេនពិតជាអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ ដោយសារវាមានផ្ទុកនូវខ្លាញ់ monounsaturated fats ដែលមានសុខភាពល្អដល់បេះដូង។ ផ្លែឈើត្រូពិចនេះមានជីវជាតិមិនគួរឱ្យជឿ សម្បូរទៅដោយវីតាមីន C ប៉ូតាស្យូម សរសៃ និងម៉ង់ហ្គាណែស។
បរិភោគទុរេនជាមួយកូឡាអាចបណ្តាលឱ្យស្លាប់
![]() |
![]() |
ការយល់ខុសទាក់ទងនឹងអាហារ ច្រើនតែពាក់ព័ន្ធនឹងសូដាដែលមនុស្សគ្រប់គ្នាចូលចិត្តគឺ កូឡា។ ចាប់តាំងពីការព្រមានប្រឆាំងនឹងការលាយភេសជ្ជៈជាមួយ Mentos ។ ការផ្សំទុរេនជាមួយកូឡានឹងមិនបណ្ដាលឲ្យស្លាប់ឡើយ។
បរិមាណកាបូអ៊ីដ្រាតខ្ពស់នៃទុរេនអាចបណ្តាលឱ្យហើមពោះនៅពេលលាយជាមួយសូដា ប៉ុន្តែវានៅតែជាការរួមផ្សំប្រកបដោយសុវត្ថិភាពក្នុងការទទួលទាន។ ការទទួលទានអាហារដែលមានជាតិស្ករច្រើនហួសប្រមាណអាចបង្កផលវិបាកដល់អ្នកដែលមានជំងឺទឹកនោមផ្អែម និងក្នុងរយៈពេលយូរ ប៉ុន្តែមិនបណ្តាលឲ្យស្លាប់នោះទេ
ទំនាក់ទំនង រវាងមង្ឃុត និងទុរេន
![]() |
![]() |
នៅក្នុងឱសថបុរាណចិន និង Ayurvedic ពាក្យនេះត្រូវបានប្រើដើម្បីពិពណ៌នាអំពីអាហារដែលអាចបង្កើន សីតុណ្ហភាពរាងកាយ។ ទុរេនត្រូវបានគេចាត់ទុកថាអាចបង្កើន កម្ដៅរាងកាយនៅពេលដែលទទួលទានអាហារនេះជាមូលហេតុ។ អ្នកខ្លះទៀតបាននិយាយថាការញ៉ាំផ្លែឈើទាំងពីរក្នុងពេល តែមួយ វាអាចមានគ្រោះថ្នាក់ដោយសារជាតិស្ករខ្ពស់។ មិនមានភ័ស្តុតាងដើម្បីគាំទ្រអ្វីចុងក្រោយទេ។ មង្ឃុត និងទុរេនត្រូវបានគេបរិភោគរួមគ្នាដោយសារតែវាមានរដូវចេញផ្លែដូចគ្នា។





