ប្រភពដើមនៃទុរេន Musang King និង កំណើតនៃឈ្មោះរបស់វា
ទុរេន Musang King ជាប្រភេទទុរេនមួយប្រភេទដែលពេញនិយមបំផុត និងមានតម្រូវការយ៉ាងខ្លាំង ជាមួយនឹងសាច់ទុរេនដែលមានពណ៌លឿង សាច់ក្រាស់ និងគ្រីមមី, ពូជទុរេននេះត្រូវបានដាំដុះជាចម្បងនៅក្នុងរដ្ឋ Kelantan, Pahang និង Johor ដោយទទួលបានកេរ្តិ៍ឈ្មោះជាពូជទុរេនដ៏ប្រណិត និងមានតម្លៃថ្លៃបំផុត។ ហើយត្រូវបានគេស្គាល់ផងដែរថាជា Mao Shan Wang, Musang King ត្រូវបានគេនិយាយតគ្នាថា វាត្រូវបានបង្កើតឡើងនិងដាំដុះនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងកំឡុងឆ្នាំ 1990 ។
ទោះយ៉ាងណាក៏ដោយមានរឿងរ៉ាវផ្សេងៗគ្នាទាក់ទងនឹងប្រភពដើមនៃពូជផ្លែឈើនេះ
នៅក្នុងការពិភាក្សាមួយដែល គេជឿថា មានកសិករចិនម្នាក់ឈ្មោះ Wee បានជំពប់ដួលលើដើមទុរេន ដែលមានរូបរាងចម្លែកមួយ។ បន្ទាប់ពីបានភ្លក់ផ្លែឈើហើយគាត់មានការពេញចិត្តជាខ្លាំង គាត់ក៏សម្រេចចិត្តផ្សាំវា ហើយយកទៅដាំផ្ទះនៅ Tanah Merah ខេត្ត Kelantan។
នៅក្នុងតំណាលមួយទៀតបាននិយាយថា មានបុរសម្នាក់ឈ្មោះ Tan Lai Fook មកពី Raub, Pahang ត្រូវបានគេរាយការណ៍ថាបានរកឃើញដើមទុរេននៅ Gua Musang, Kelantan ក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1980។ ដោយចាប់អារម្មណ៍នឹងដើមទុរេននោះ គាត់បានយកមែកមកផ្សាំឡើងវិញ ក្រោយមកក៏មានការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដាំដុះដទៃទៀត។
រឿងមួយទៀតរៀបរាប់ថា Tan Eow Chong មកពីPenang បានឆ្លងកាត់ហើយឃើញពូជសាច់ទុរេនពណ៌មាសនៅតូបតាមផ្លូវ។ ពណ៌ដែលអ្នកលក់ពណ៌នាថាមានលក្ខណៈស្រដៀងនឹងព្រះបរមរាជវាំងរបស់ស្តេចស៊ុលតង់ បានទាក់ទាញចំណាប់អារម្មណ៍របស់ Tan។ ពេលភ្លក់ផ្លែឈើ លោក Tan ទទួលបានអារម្មណ៍មួយដែលសាច់ទុរេនរលាយក្នុងមាត់ ដែលជំរុញចិត្តគាត់ឱ្យដាំទុរេនប្រភេទពិសេសនេះ។
យោងតាមកាសែត Los Angeles Times ដំបូង Tan បានស្វែងរកមែកសម្រាប់ការផ្សាំពីអ្នកលក់ តែត្រូវបានបដិសេធសំណើនេះ។ ដោយគ្មានការរារែក, Tan បានត្រឡប់មកវិញក្រោយមកដោយមានអ្នកភូមិប្រដាប់ដោយកាំភ្លើង។ អ្នកភូមិបានជួយ Tan ក្នុងការយកមែកឈើរបស់ដើមទុរេននោះដោយបាញ់វាទម្លាក់ចុះ។ ៣៥ ឆ្នាំក្រោយមក លោក Tan ទទួលបានងារជា 'Durian King' នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលអាជីវកម្ម Musang King របស់គាត់បានរីកចម្រើន ជាចម្បងដោយសារតែភាពជោគជ័យនៅក្នុងទីផ្សារប្រទេសចិន។
សូម្បីតែវិធីដែល Musang King ទទួលបានឈ្មោះក៏មានកំណែជាច្រើនផងដែរ
កំណែដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយបំផុត បង្ហាញថា ទុរេន Musang King ទទួលបានឈ្មោះរបស់វាពីដើមកំណើតនៅ Gua Musang ដែលជាជម្រករបស់សត្វសំពោចជើងខ្មៅ។
សម្រាប់អ្នកដែលមិនស្គាល់ ពាក្យ Musang ជាភាសាម៉ាឡេ មានន័យថា ឆ្មាសំពោច ។ ដូច្នេះ Musang King អាចត្រូវបានបកប្រែទៅជា 'Civet Cat King' ឬ 'King of the Civet Cats' ជាភាសាអង់គ្លេស។ ពាក្យចិន “Mao Shan Wang” រឺ "ម៉ៅសានវ៉ាង" ក៏មានអត្ថន័យស្រដៀងគ្នាដែរ ដោយបកប្រែថា "ស្តេចឆ្មាភ្នំ" ។
អ្នកស្រុកជឿថាសត្វឆ្មាសំពោចគឺជាជម្រើសក្នុងការជ្រើសរើសទុរេនល្អបំផុតដើម្បីបរិភោគ ហើយ Musang King ត្រូវបានគេចាត់ទុកថាជាជម្រើសដ៏ល្អរបស់ពួកគេ។
ដោយមិនគិតពីប្រភពដើមរបស់វា, Musang King ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ 2000 មិនត្រឹមតែនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏មាននៅក្នុងផ្នែកផ្សេងៗនៃពិភពលោកផងដែរ ដោយទទួលបានតម្លៃខ្ពស់រហូតដល់ 500 RM ដែលប្រហែលនឹង $106 ក្នុងមួយគីឡូក្រាមនៅបរទេស។
សព្វថ្ងៃនេះ Musang King បានរកឃើញក្នុងមុខម្ហូប និងបង្អែមជាច្រើនមុខ ចាប់ពីការ៉េម រហូតដល់នំខេក និងសូម្បីតែក្នុង ប៊ឺហ្គឺ។
សរុបមកវាបង្ហាញថា នៅពេលជ្រើសរើសជំរើសល្អបំផុត សត្វតែងតែមានញាណពិសេសយល់ក្នុងការជ្រើសរើស។
Musang King ឈរជាជម្រើសដែលទទួលបានការពេញចិត្តក្នុងចំណោមសត្វឆ្មាសំពោច ហើយបានក្លាយជាចំណូលចិត្តរបស់មនុស្សទូទាំងពិភពលោក។
